Registration has been sent

Our team will contact you soon for futher agreement or discussion.

OK

ការចុះឈ្មោះ

សំណួរសួរញឹកញាប់

សាខាដែលនៅជិតបំផុត

បង្កើនប្រសិទ្ធភាពលក់តាមអនឡាញ!

ធនាគារABA សូមណែនាំសេវាកម្ម PayWay ដែលជាមធ្យោបាយទូទាត់ប្រាក់ ដ៏ទំនើបសម្រាប់អាជីវកម្មរបស់អ្នក។ ឥឡូវនេះ អ្នកអាចផ្ដល់ ការទូទាត់ប្រាក់ តាមអនឡាញដល់អតិថិជនកាន់តែងាយស្រួល។

បង្កើនប្រសិទ្ធភាពលក់តាមអនឡាញ!

ធនាគារABA សូមណែនាំសេវាកម្ម PayWay ដែលជាមធ្យោបាយទូទាត់ប្រាក់ ដ៏ទំនើបសម្រាប់អាជីវកម្មរបស់អ្នក។ ឥឡូវនេះ អ្នកអាចផ្ដល់ ការទូទាត់ប្រាក់ តាមអនឡាញដល់អតិថិជនកាន់តែងាយស្រួល។

PayWay ផ្ដោតទៅលើភាពលឿនរហ័ស និងភាពងាយស្រួលដល់ការលក់តាមអនឡាន!

មិនថាអ្នកគ្រប់គ្រងសណ្ឋាគារ ឬបើកហាងភីហ្សា ជាមួយ PayWay អ្នកអាចធ្វើការទូទាត់ប្រាក់តាមអនឡានបានភ្លាមៗប្រកបដោយ ភាពងាយស្រួលពីមធ្យោបាយជាច្រើន។

តាមដានសកម្មភាអាជីវកម្មរបស់អ្នក ពីគ្រប់ទីកន្លែង ជាមួយភាពងាយស្រួលនិងជឿជាក់

ជាមួយផតថលគ្រប់គ្រងការទូទាត់ប្រាក់ PayWay អ្នកអាចចូលទៅកាន់កន្លែងប្រតិបត្តិការទាំងអស់របស់អ្នក ហើយអាចត្រួតពិនិត្យការលក់ប្រកបដោយភាពបត់បែន។

ហេតអ្វីត្រូវប្រើ PayWay?

បទពិសោធដ៏ប្រសើរបំផុតក្នុងការទូទាត់

មិនមានការបើកបន្តទៅគេហទំព័រភាគីទី៣ទៀតឡើយ។ អតិថិជនរបស់អ្នក អាចរីករាយជាមួយនឹងដំណើរការទូទាត់ដ៏រលូន ដោយមិនចាំបាច់ចាកចេញពីគេហទំព័រ ឬ app របស់អ្នក។

មធ្យោបាយចម្រុះក្នុងការទូទាត់

អ្នកអាចទទួលការទូទាត់ពី វីសា ម៉ាស្ទ័រកាត និងប័ណ្ណឥណទាន UnionPay ។ ជម្រើសបន្ថែមលើមធ្យោបាយទូទាត់នេះ នឹងមានដាក់ជូនក្នុងពេលឆាប់ៗនេះ។

ការរួមបញ្ចូលដ៏ងាយស្រួល

សូមកុំព្រួយបារម្ភពីភាពស្មុគស្មាញលើការរួមបញ្ចូល ជាមួយគេហទំព័រ ឬ App របស់អ្នក។ ជម្រើសកម្មវិធី (API’s) ជាច្រើនទាំងនេះនឹងធ្វើឲ្យការភ្ជាប់ មកប្រព័ន្ធរបស់យើងដំណើរការបានយ៉ាងស្រួល។

មានសុវត្ថិភាព និងការពារ បានយ៉ាងហ្មត់ចត់

យើងខ្ញុំយកចិត្តទុកដាក់ដោយស្មារតីខ្ពស់លើសុវត្ថិភាពរបស់អ្នក។ រាល់ព័ត៌មានហិរញ្ញវត្ថុរបស់អ្នក ត្រូវបានរក្សាយ៉ាងមានសុវត្ថិភាពហើយរាល់ប្រតិបត្តិការទាំងអស់ ត្រូវបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីក្រុមការពារសន្តិសុខរបស់យើង។ ការទូទាត់ដែលធ្វើឡើងតាមរយៈ វីសា ម៉ាស្ទ័រកាត និងកាតអន្តរជាតិ UnionPay ត្រូវបានផ្ដល់ការការពារបន្ថែមជាមួយបច្ចេកវិទ្យាសុវត្ថិភាព 3D-Secure។

  • អំពី PayWay

PayWay គឺជាសេវាកម្មទូទាត់ប្រាក់តាមអនឡាញ ដែលពាណិជ្ជករ ឬអ្នកលក់ដូរអាចទទួលប្រាក់លក់ដូរទំនិញតាមអនឡាញនៅលើគេហទំព័ររបស់ខ្លួនដោយប្រើ វីសាកាត ម៉ាស្ទ័រកាត ឬកាតUnionPay។

ជាមួយ PayWay  អ្នកអាចបង្កើតហាងទំនិញអនឡាញ និងអាចទទួលទូទាត់ប្រាក់ពីអតិថិជន

តាមរយៈកាតឥណទាន/ឥណពន្ធ ពីការលក់ទំនិញ/សេវាកម្មរបស់អ្នក។

កម្មវិធីទូទាត់នេះ​ ត្រូវបានផ្ដល់ជូនដោយធនាគារ ABA ដែលជាធនាគារដ៏ធំមួយក្នុងចំណោមធនាគារធំៗទាំង៥នៅកម្ពុជា។ ជាមួយសាខាចំនួន42 និងម៉ាស៊ីនដកប្រាក់ATM​ ចំនួន150 នៅទូទាំងប្រទេស ធ្វើឲ្យ ABA អាចបម្រើតម្រូវការអតិជនជាច្រើន​និងយ៉ាងទូលំទូលាយ ជាមួយនឹងសេវាហិរញ្ញវត្ថុឈានមុខ និងសម្បូរបែប។ ការយកចិត្តទុកដាក់ដ៏សំខាន់មួយ ក្នុងចំណោមការយកចិត្តទុកដាក់សំខាន់ៗ​ពីធនាគា ABA គឺបន្តស្វែងរកនិងនាំមកនូវសេវាធនាគាទំនើបៗ​និងដាក់ឲ្យប្រើប្រាស់នូវដំណោះស្រាយឌីជីថលឈានមុខសម្រាប់ទីផ្សារក្នុងស្រុក។

ភាគទុនិកដ៏ធំរបស់ធនាគា ABA គឺធនាគារជាតិនៃ​កាណាដា (ជាធនាគារធំទី6នៅប្រទេស​កាណាដា) ដែលមានភាគហ៊ុនក្នុងធនាគា ABA រហូតដល់​ 90% (ថ្ងៃទី​1 ខែមករា ឆ្នាំ2017)។